នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ រក្សាទុកសារធាតុញៀនខុសច្បាប់

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាប ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មេីសជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ មាន៖
១-ឈ្មោះ ចន មុំ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ដី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ ឡុង សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ជាមួយនិងការឃាត់ខ្លួននេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ២៨ថង់ សង្ស័យមានសារធាតុញៀន ,ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងសម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។

ក្រោយពីឃាត់ខ្លួន និងសាកសួរ ជនសង្ស័យនិងវត្ថុតាងកំពុងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ដោយ ៖ សាលី

CATEGORIES
Share This