ស្លាប់ និងរបួស០៦នាក់ ក្នុងហេតុការណ៍ម៉ូតូ និងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង

បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗ និងមនុស្សប្រុសស្រី០៥នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត២គ្រឿងបុកគ្នាពេញទំហឹង នៅវេលាម៉ោង ១៥និង២០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវហាយវ៉េ ត្រង់ចំណុចភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង1A-8687 បើកបរដោយបុរស០១នាក់ ទិសដៅពីលិចទៅកើត ភ្លាមនោះក៏មានរថយន្តម៉ាកTOYOTA SIENNA  ពណ៌ស ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង2C-1585 បើកបរដោយបុរស០១នាក់ និងអ្នករួមដំណើរជាច្រើននាក់ ក្នុងទិសដៅពីត្បូងទៅជើង បានមកបុកពេញទំហឹង បណ្តាលអោយម៉ូតូប៉ើងជិត១០០ម៉ែត្រ ហើយរថយន្ត បន្តទៅបុករថយន្តមួយគ្រឿងផ្សេងទៀត ដែលកំពុងចតចោល ម៉ាកHYUNDAI E-MIGHTY ដឹកទំនិញពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3G-3429 បណ្តាលអោយក្រឡាប់ផ្ងាជើង។

ក្រោយកើតហេតុ ជនរងគ្រោះអ្នកបើកបរម៉ូតូ ០១នាក់ស្លាប់ភ្លាមៗ ចំណែកអ្នករួមដំណើរក្នុងរថយន្តSIENNA រងរបួសធ្ងន់០៤នាក់ និងស្រាល០១នាក់ បន្ទាប់មក អ្នកស្លាប់ ត្រូវបានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសយកទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយទាំង០៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This