នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើពិធីសំណេះសំណាល ផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងទេសន្តរប្រវេសន៍

បន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើពិធី សំណេះសំណាល ផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងទេសន្តរប្រវេសន៍ឆ្លងកាត់តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: រដ្ឋបាលខេត្តបន្ទាយមានជ័យ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ។

ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំជាន់ទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ហូ វុទ្ធី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងមានការចូលរួមពីសំណាក់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ, ក្រុមការអង្គការ IOM, លោក វ៉ាន់ ដារ៉ា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត, លោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត តំណាងលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងលោកនាយរងប៉ុស្តិ៍ នាយផ្នែក រួមជាមួយមន្ត្រីមួយចំនួន ។

កិច្ចសំណេះសំណាលបានបញ្ចប់នៅវេលាម៉ោង១០:៤០នាទី ថ្ងៃដដែលដោយរីករាយ និងរាក់ទាក់ក្រៃលែង ៕

CATEGORIES
Share This