ប្រជាពលរដ្ឋចូលរួមដាំកូនឈើចម្រុះ សរុប៣៩៩ដើម ក្នុងតំបន់ការពារធម្មជាតិសហគមន៍រំចេក បឹងជាំប្រិយ

ព្រះវិហារ ៖ ក្នុងតំបន់សហគមន៍ទេសចរណ៍ការពារធម្មជាតិរំចេក(បឹងជាំប្រិយ) បានប្រារព្ធពិធីបុណ្យរុក្ខទិវា ៩កក្ដដា ដែលប្រព្រឹត្តិទៅ  នៅព្រឹកថ្ងៃ១៤ ខែកក្ដដា  ឆ្នាំ២០២៤ ស្ថិតនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមពី លោកមេឃុំ មន្រ្តីជំនាញបរិស្ថាន ជំទប់១ មេភូមិ អនុភូមិ គណកម្មការ សមាជិក សមាជិកា រួមនិងមន្រ្តីរាជការ  ពលរដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមផងដែរ ។

លោក ឃុត រី មេឃុំរមណីយ បានឲដឹងថា ការដាំកូនឈើនេះឡើង ដើម្បីទុក្ខជាកេរ្តិ៍ដំណែលកូនចៅជំនាន់ក្រោយបានស្គាល់ ហើយ ក៏ជាសារមួយសម្រាប់ដាស់តឿនជនមួយក្តាប់តូច ដែលប្រព្រឹត្តបទល្មើសខុសបំរាមច្បាប់ស្ដីពីសហគន៌ និងអាចមានទោសទណ្ឌដល់ខ្លួនទៀតផង បើមិនបញ្ឈប់វា។

លោក សោម រុំ មេភូមិរំចេកបានមានប្រសាសន៍ថា លោកសប្បាយចិត្តដោយគណកម្មាធិការសហគមន៍ទេសចរណ៍ការពារធម្មជាតិបឹងជាំប្រិយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់មិនថាតែអ្នករំចេកទេ គឺមានអ្នកមកពីទីជិត ទីឆ្ងាយ ពីខេត្តកំពង់ធំ និងអ្នកភ្នំពេញមិនបានមកក៏បានផ្ញើសារឲដាំកូនឈើជំនួសផងដែរ ក្នុងឪកាសរុក្ខទិវា ០៩ កក្ដដា ។ ទាំងនេះហើយដែលសបញ្ជាក់ឲឃើញថា៖ការអភិរក្សធនធានធម្មជាតិពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់មនុស្ស សត្វ។

លោក មាន សុវណ្ណារិទ្ធ ប្រធានសហគមន៍ បានឲដឹងថា៖ការចូលរួមប្រារព្វខួបរុក្ខទិវា មានសារៈសំខាន់ណាស់ ដែលជំរុញប្រជាពលរដ្ឋឲគាត់បានយល់ដឹងនៅសក្ដានុពលស្តីអំពីព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិ ជីវចំរុះ។ ព្រៃឈើជារុក្ខជាតិបៃតង និងជាកន្លែងផ្ដល់សេចក្ដីសុខឲមនុស្ស សត្វផងដែល។ ក្នុងនាមខ្ញុំជាប្រធានសហគន៍មានទឹកចិត្តសោមនស្សរីរាយក្រៃលែង ដោយមាន ថ្នាក់ដឹកនាំ អជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានមកចូលរួម ក្នុងពិធីរុក្ខទិវា ០៩ កក្ដដា ២០២៤នេះ។ ជាចុងក្រោយក្នុងនាមខ្ញុំជាប្រធានសហគមន៍សូមសុំនុំពរដល់ពលរដ្ឋទាំងអស់ចូលរួមដាំកូនឈើ ការពារសម្បត្តិធនធានធម្មជាតិ ឲនៅគង់វង្សជានិរន្ដភាព សូមកុំបរបាញ់ ដាក់អន្ទាក់សត្វព្រៃ បញ្ឈបនៅការគាប់បំផ្លាញព្រៃឈើ ឆក់ត្រីជាដើម។ល។ ព្រោះទាំងនេះវាជាអំពើខុសច្បាប់ ។(អ្នកបំផ្លាញធន់ធានធម្មជាតិ ដូចអ្នកបំផ្លាញខ្លួនឯងដែរ)សូមចូរួមគោរពច្បាប់ទាំងអស់គ្នា។

សូមបញ្ជាក់ថា គណកម្មការតំបន់សហគមន៍ការពារធម្មជាតិរំចេក បានជ្រើសរើសតំបន់ទេសចរណ៍មួយកន្លែងក្នុងសហគមន៍នេះដែលមានផ្ទៃដីចំនួន ១១.៩៥ហិកតា ដើម្បីកែច្នៃ ថែរក្សា ការពារធនធានធម្មជាតិ និងបានស្ដារកូនឈើឡើងវិញ ដែលបានរងការកាប់បំផ្លាញពីជនខិលខូចមួយចំនួន។ ដូចនៅថ្ងៃនេះដែលគណកម្មការសហគមន៍បានចូលរួមប្រារព្ធបុណ្យរុក្ខទិវា៩កក្ដដា ដោយមានថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិកសមាធិការ ប្រជាពលរដ្ឋដែលបានមកចូលរួមដាំកូនឈើក្នុងសួន(អនុស្សាវរីយ៍)ដើម្បីជាកេរ្តិ៍តំណែលទុក្ខឲក្មេងជំនាញ់ក្រោយបានស្គាល់ នៅកូនឈើដែលដាំនាឪកាសនោះ។

កូនឈើដែលយកមកដាំរួមមាន៖ កូនក្រញូងស្វា ១៥០ដើម កូនម្រុំ ១៥ដើម កូនខ្នុរ ១៥ដើមកូនអំពិលទឹក ២០ដើម កូនចាន់គីរី ៥០ដើមកូនគគី ៥០ដើម កូនធ្នុង ៥០ដើម កូនក្រញូង ៣០ដើម កូនព្រីង ១០ដើម កូនឈើទាល ៩ដើម ។ កូនឈើដែលដាំនាឪកាសនេះ ផ្ដល់ជូនដោយ ផ្នែកនិងសង្កាត់រវៀង នៅកូនឈើ ប្រណិត១០០ដើម ថ្នាលបណ្ដុះកូនឈើជីឪកបឹងពែ ផ្ដល់កូនឈើចំរុះ ២៥០ដើម និងថ្នាលលក់កូនឈើលោក រស់ សារ៉េន កូនឈើហូបផ្លែចំនួន ៥០ដើម ផងដែរ ៕

ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This