រដ្ឋបាលខេត្តតាកែវ តម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន និងក្រុមហ៊ុនស្រាបៀ ត្រូវរុះរើផ្ទាំងផ្សាយពាណិជ្ជកម្ម ឱ្យអស់ក្នុងរយៈពេលមួយសប្ដាហ៍
តាកែវ៖ នៅចុងសប្ដាហ៍នេះ រដ្ឋបាលខេត្តតាកែវ ចេញសេចកីជូនដំណឹងដល់គ្រប់ម្ចាស់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងខេត្តតាកែវ ត្រូវធ្វើការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឱ្យអស់ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បើយោងតាមសេចកីជូនដំណឹង រដ្ឋបាលខេត្តតាកែវ រំពឹងថា ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលបានដាក់តាំងប៉ាណូផ្សព្វផ្សាយ នៅតាមដងផ្លូវ និងលើចិញ្ចឹមផ្លូវសាធារណៈដែលច្បាប់ បានកំណត់ត្រូវធ្វើការរុះរើចេញជាបន្ទាន់ ក្នុងរយៈពេលមួយសប្តាហ៍។ កន្លងមកមានភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួននៅក្នុងខេត្ត បានធ្វើការរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្រាបៀជាបណ្ដើៗ ដែលនេះជាគម្រូល្អមួយ។
សេចកីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានបន្តថា ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើម្ចាស់អាជីវកម្ម និងក្រុមហ៊ុនចែកចាយស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ដែលពុំព្រមធ្វើការរុះរើតាមសេចកីជូនដំណឹងនេះទេ រដ្ឋបាលខេត្ត និងចាត់វិធានការតាមនីតិវិធីរដ្ឋបាលធ្វើការរុះរើដោយមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់សម្ភារៈផ្សេងៗនោះឡើយ រីឯការចំណាយផ្សេងៗជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕