អាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួនក្មេងប្រុសម្នាក់ ក្រោយលួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុនធ្វើកំបោរ
បាត់ដំបង ៖ ក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង របស់ក្រុមហ៊ុនធ្វើកំបោរមួយកន្លែង នៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ដែលជនសង្ស័យមានឈ្មោះ ភាន់ វិភូ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង រួមជាមួយវត្ថុតាង ខ្សែភ្លើងចំនួន០៣ដុំ ទម្ងន់ចំនួន ១៥៣ គីឡូក្រាម ,ម៉ូតូមួយគ្រឿងម៉ាកវេវពណ៌ខៀវ ស្លាកលេខគ្មាន លេខតួម៉ាស៊ីនNF110R0384408 ,កាំបិតកាងុក០១ដើម និងញញួរ០១ដើមផងដែរ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី
CATEGORIES ព័ត៌មានជាតិ