នគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រក្សាទុកសារធាតុញៀន

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនមួយករណីក្នុងបទល្មេីសជាក់ស្ដែង ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរកំបុត ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផុត វីរ: ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាង ,ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លាចំនួន ០១ថង់ ,ទូរស័ព្ទដៃចំនួន ០១គ្រឿង និងសម្ភារសម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច កសាងសុំណុំរឿងបញ្ចូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ ៖ សាលី

CATEGORIES
Share This