រយៈពេល៦ខែ អន្តរាគមន៍យោធាអាមេរិក បរាជ័យក្នុងការដោះស្រាយវិបត្តិនៅសមុទ្រក្រហម
រយៈពេលជិត៦ខែ បន្ទាប់ពីការចាប់ផ្តើមវាយប្រហារតាមអាកាសលើកដំបូងរបស់ខ្លួនទៅលើគោលដៅ របស់ក្រុមហ៊ូទី ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានដើរទៅមុខតិចតួចក្នុងការទប់ស្កាត់ការវាយប្រហារតាមដែនសមុទ្ររបស់ក្រុមហ៊ូទី នៅយេម៉ែន។
យោធាអាមេរិក ដែលភាគច្រើនសហការជាមួយកងកម្លាំងរបស់ចក្រភពអង់គ្លេស បានវាយប្រហារតាមអាកាសរាប់រយលើ ទៅលើតំបន់គ្រប់គ្រងដោយក្រុមហ៊ូទី នៅប្រទេសយេម៉ែន ប៉ុន្តែក្រុមនេះនៅតែបន្តការវាយប្រហាររបស់ខ្លួនទៅលើនាវា នៅសមុទ្រក្រហម និងពង្រីកការវាយប្រហារទៅដល់មហាសមុទ្រឥណ្ឌា ហើយតាមដែលបានចោទប្រកាន់ ថែមទាំងបានវាយប្រហារនៅសមុទ្រមេឌីទែរ៉ាណេ ផងដែរ។
អ្នកវិភាគយេម៉ែន និយាយថា ប្រសិទ្ធភាពមានដែនកំណត់នៃការធ្វើអន្តរាគមន៍របស់សហរដ្ឋអាមេរិក បង្ហាញពីចំនួននៃការបញ្ចូននាវាចម្បាំង ទៅកាន់តំបន់ដែលមានគ្រោះថ្នាក់បែបនេះ។
ក្រុម ហ៊ូទី បានបង្ហាញឃ្លាំងសព្វាវុធ ដែលកំពុងកើនឡើង ដោយមានទូកគ្មានមនុស្សបើកបំពាក់គ្រឿងផ្ទុះ និងមីស៊ីលល្បឿនលឿនជាងសំឡេងផលិតក្នុងស្រុក ដែលបានដាក់បន្ថែមទៅក្នុងសារពើភ័ណ្ឌរបស់ពួកគេ។
យោធាយេម៉ែន និងអ្នកជំនាញយុទ្ធសាស្ត្រ លោក ថាបេត ហ៊ូសេន បាននិយាយថា ខណៈប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅសមុទ្រក្រហមមានគោលបំណង រារាំង ការវាយប្រហាររបស់ក្រុមហ៊ូទី លើផ្លូវដឹកជញ្ជូន និងរំលាយហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានបរាជ័យ។