ព្រោះតែវិប្បត្តិផ្លូវចិត្ត បុរសម្នាក់បានធ្វើអត្តឃាត ដោយផឹកថ្នាំស្មៅសម្លាប់ខ្លួន

បាត់ដំបង ៖ បុរសម្នាក់បានធ្វើអត្តឃាត ដោយផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួន ព្រោះតែមានវិប្បត្តិផ្លូវចិត្ត ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៥និង១០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ នៅចំណុចភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ពិតជាបានធ្វើអត្តឃាតដោយផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនពិតប្រាកដមែន ។

ក្រោយត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់ សពត្រូវបានមន្ត្រីជំនាញ ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This