បុណ្យ​ផ្កាប្រាក់សាមគ្គី​ នៅវត្តគីរីជុំចំការខ្នុរ​ ក្នុងក្រុងសិរីសោភ័ណ ដើម្បីប្រមូល​ បច្ច័យជួយកសាងសមិទ្ធផលនានាវត្តខ្មែរទាំង៩

បន្ទាយមានជ័យ ៖ នៅថ្ងៃទី​៦​ ទី៧ ខែកក្កដា​ ឆ្នាំ២០២៤​ នៅវត្តគិរីជុំចម្ការខ្នុរ​ ស្ថិតនៅក្នុងភូមិគោរដ្ឋាន​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបុណ្យ​ផ្កាប្រាក់សាមគ្គី​  ដើម្បីប្រមូល​ បច្ច័យជួយកសាងសមិទ្ធផលនានា វត្តខ្មែរចំនួន៩ នៅដែនដីពុទ្ធភូមិ នៃប្រទេសឥណ្ឌា​ និងប្រទេសនេប៉ាល់ ។

ព្រះសម​ណ:ញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់គណខេត្ត​ មន្ត្រីសង្ឃ​ ស្រុកក្រុងនិងពុទ្ធបរិស័ទជិតឆ្ងាយព្រមទាំងសហការី អាជីវករជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី​ ក្នុងគោលបំណង ប្រមូលបច្ច័យដើម្បីបានកសាងនៅវត្តខ្មែរទាំងប្រាំបួន​ នៅដែនដីពុទ្ធភូមិនៃប្រទេសឥណ្ឌា​ និងប្រទេសនេប៉ាល់ ព្រមទាំងសម្រាប់ជួយឧបត្ថម្ភ ព្រះសង្ឃដែលគង់នៅទីនោះ​ កំពុងជួបប្រទះនៃការខ្វះខាត។

ព្រះសម​ណ:ញាណ​ ណាប់​ ម៉ឺន​ បានមានសង្ឃដីការបញ្ជាក់ថា ចំពោះ​វត្តខ្មែរនីមួយៗ​ គឺជាកន្លែង​ ទីស្ថានដែលព្រះអង្គទ្រង់ប្រសូតព្រះអង្គទ្រង់បានត្រាស់ដឹង​ ស្ថានទីព្រះអង្គទ្រង់សម្ដែងនូវ​ ព្រះធម៌​ ធម្មចក្តប្បវត្តនសូត្រ​  ស្ថានទីដែលព្រះអង្គទ្រង់សម្ដែង លោកបាដិហារ្យ​ ៣៥០០០បដិហារ្យ​ ព្រះពុទ្ធសម្ដែងនូវឱវាទបាតិមោក្ខ​ និងព្រះពុទ្ធសម្តែង​ នូវ​ រតនៈ​សូត្រ​ ព្រះអង្គយាងចូលបរិនិព្វាន​ ព្រះពុទ្ធអង្គទ្រង់គង់នៅអស់រយៈពេល​ ២៥វស្សា​ និងជាទីស្ថានដែលព្រះអង្គទ្រង់ចុះចាកទីឋានតាវតឹង។

គួរបញ្ជាក់ផងដែរថា​ សមិទ្ធផលបទខ្មែរទាំងប្រាំបួននេះស្ថាបនិកដឹកនាំកសាងដោយព្រះទេវសត្ថា​ បណ្ឌិត​ ពឿយ​ មេត្តា​ ទុកជាសម្បត្តិជាតិ​ សម្បត្តិព្រះពុទ្ធសាសនា​ និងជាតំណាងខ្មែរយើងក្នុងទីស្ថានអ្នកកាន់ព្រះពុទ្ធសាសនា និងតួនាទីធ្វើសក្ការបូជាជាទីស្នាក់អាស្រ័យរបស់ ព្រះភិក្ខុសង្ឃ​ ពុទ្ធសាសនិកខ្មែរ​ គ្រប់ៗរូប ទាំងក្នុងនិងក្រៅប្រទេស​ ។ 

ដោយឡែក បច្ច័យដែលទទួលបានក្នុងអង្គផ្កាប្រាក់មហាសាមគ្គីនេះ​ សរុបជាង​ ១៨លានរៀល​ ចំណែកឯការចំណាយផ្សេង​ៗ​ ដូចជាចង្ហាន់​ ភេសជ្ជៈ​ ក្នុងកម្មវិធីទាំងពីរថ្ងៃនេះ​ គឺជាគឺជា​ សទ្ធាជ្រះថ្លា​ ពី​ ពុទ្ធបរិស័ទ​ និង​ ក្រុមអាជីវករ៕

CATEGORIES
Share This