ក្រុមបេះដូងតែមួយ នាំអំណោយ ចែកជូនបងប្អូន ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ

បន្ទាយមានជ័យ ៖ ក្រុមបេះដូងតែមួយ ដឹកនាំដោយលោក ឈុន ម៉ៅ ជាប្រធាន បាននាំយកនូវសម្ភារៈ និងអំណោយមួយចំនួន ចែកជូនដល់បងប្អូនអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ ។

ការនាំអំណោយនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ នៅនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមបេះដូងតែមួយជាច្រើននាក់ផងដែរ ។

ក្នុងដំណើរនេះលោក ឈុន ម៉ៅ បានធ្វើការជូនពរទៅដល់បងប្អូន ដែលកំពុងសម្រាកព្យាបាល ឲ្យឆាប់ជាសះស្បើយ និងមានសុខភាពល្អ ។ លោកក៏បានបញ្ជាក់ថា ក្រុមបេះដូងតែមួយ បង្កើតឡើង គឺ ដើម្បីចូលរួមជាមួយនឹងការងារមនុស្សធម៌ ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកផ្សេង ៗ ។ ហើយសម្ភាៈ និងអំណោយទាំងអស់នេះ គឺជាទឹកចិត្តនៃការចូលរួមរបស់បងប្អូនក្រុមបេះដូងមួយ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដេីម្បីបានដោះស្រាយជីវភាពបានមួយគ្រារ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រមការងារបេះដូងតែមួយ បាននាំយកអំណោយ មកចែកជូនដល់បងប្អូនដែលសម្រាលព្យាបាលនៅមន្ទីរពេទ្យ បង្អែកសិរីសោភ័ណ កន្លងទៅក្រុមបេះដូងតែមួយ ក៏បានធ្វើការនាំយកអំណោយមនុស្សធម៌ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក តាមទីវត្តអារាម និងនៅតាមតំបន់ដាច់ស្រយាល ។ ទាំងនេះបញ្ជាក់ឃើញពីការចូលរួមជាមួយនឹងថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដោះស្រាយ ជីវភាពបានមួយគ្រាផងដែរ។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ដែលទទួលបានអំណោយ មានចំនួន៤៥គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករមួយការុងតូច, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១យួ, ត្រីខ១យួ , សារង១ , ក្រមា១, គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនផងដែរ៕

CATEGORIES
Share This