Connect with us

ព័ត៌មានជាតិ

រវល់ភ្លេចខ្លួនបន្តិចកូនប្រុសជាទីស្រលាញ់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តបាត់ដំបង! អាសូរក្មេងប្រុសម្នាក់លង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័មខណៈដែលឪពុករវល់ការងារភ្លេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥និង៤៥នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៤ ស្ថិតក្នុងភូមិដូង ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង សពក្មេងរងគ្រោះឈ្មោះ​ គុន​ មិញហូ ភេទប្រុស អាយុ០៣ឆ្នាំ​ រស់នៅភូមិ.ឃុំ.កើតហេតុខាងលើ៊។

ឆ្លងតាមការបំភ្លឺរបស់ ឈ្មោះ​ ទីន សុគុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរធ្វើស្រែត្រូវជាឪពុកបង្កើតរបស់ក្មេងរងគ្រោះបានអោយដឹងថា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី​ ខ្លួនបានទៅទិញនំអោយកូនរបស់ខ្លួន ឈ្មោះ គុន​ មិញហូ នៅពេលវាកំពុងញ៉ាំនំវាបានប្រាប់ថាក្តៅស្អុះណាស់ ពេលនោះខ្លួនក៏បានដោះអាវអោយវា និងអោយវាលេងទឹកនៅក្បែរខ្លួន បន្ទាប់មកខណៈដែលខ្លួនរវល់ធ្វើការមួយសន្ទុះក្រោយមកក៏បាត់កូន តែខ្លួនស្មានតែវាទៅលេងនៅផ្ទះគេទល់មុខហ្នឹង ពពេលម្តាយបង្កើតរបស់ខ្លួនមកពីបេះត្រកួនវិញបានសួរខ្លួនថា​លីមិញហូ ចៅប្រុសគាត់បាត់ទៅណាហើយ ក៏នាំគ្នាដើររក និងប្រទះឃើញដបទឹកអំពៅទឹកដោះ នៅមាត់ប្រឡាយខាងត្បូងផ្ទះចម្ងាយប្រហែល ២០ម៉ែត្រ ហើយសង្ស័យថាលង់ទឹកប្រឡាយ ក៏ចុះរាវរកឃើញនៅបាតប្រឡាយ ប៉ុន្តែកូនខ្លួនបានស្លាប់បាត់ទៅហើយ។

ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញនិងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពរបស់ជនរងគ្រោះខាងលើគឺពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយពិតប្រាកដមែន បន្ទាប់មកសពត្រូវបានប្រគល់ទៅ
អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។