លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំ ចុះបង្រ្កាបទីតាំងផលិតកែឆ្នៃស្លឹកកាធុម ៣ទីតាំង នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ទីតាំងផលិតកែឆ្នៃទឹក ស្លឹកកាធុម ខុសច្បាប់ ចំនួនបីទីតាំង នៅក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តខត្តបន្ទាយមានជ័យ ចុះបង្រ្កាបទាំង៣ទីតាំង កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។

កិច្ចប្រតិបត្តិការបង្រ្លាបខាងលើនេះ ធ្វើឡើងលើទីតាំង៣កន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត រួមមាន ៖១.នៅចំណុចបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ, ២.នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ, ៣.នៅភូមិប៉ាលិលយ្យ២ សង្កាត់ប៉ោយប៉ែត ។ ការចុះបង្រ្កាបនេះផងដែរ ក៏មានការដឹកនាំកម្លាំងនគរបាលពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែត និងមានការចូលរួមពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។

តាមលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត បានអោយដឹងថា ប្រតិបត្តិការបង្រ្កាបនេះ នៅមិនទាន់ចប់នៅឡើយទេ មកដល់ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី២ ខែកក្តដា ឆ្នាំ២០២៤ ដោយខាងព្រះរាជអាជ្ញាកំពុងតែធ្វើការ ។ តែទោះយ៉ាងណាក៏ដោយ ទីតាំងទាំងបី នឹងត្រូវបិទជាបណ្តោះអាសន្ន ដោយឡែកចំពោះអ្នកពាក់ព័ន្ធ រង់ចាំការសម្រេចពេលអនុវត្តរួច។

សូមបញ្ជក់ថា បច្ចុប្បន្ន ទឹកនេះកំពុងតែចរាចរនៅក្រុងប៉ោយប៉ែត ដោយមានការពេញនិយមពីបរទេស ដែលកំពុងស្នាក់នៅធ្វើការ ក្នុងក្រុងប៉ោយប៉ែត ៕

CATEGORIES
Share This