តូចចិត្តនឹងជំងឺប្រចាំកាយស្ត្រីម្នាក់សម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន

ខេត្តបាត់ដំបង! ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយខ្សែចងកជាប់ទៅនឹងមេឃអំពិលក្បែរផ្ទះសម្លាប់ខ្លួន ព្រោះតែតូចចិត្ដមានជំងឺប្រចាំកាយជិត២០ឆ្នាំ (រោគអេដស៍)។

ហេតុការណ៍ធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ នៅចំណុចក្រុមទី៥ ស្ថិតក្នុងភូមិក្រពើកើតរ៉បជើងភ្នំក្រពើ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា ស្ត្រីដែលធ្វើអត្តឃាតចងកសំលាប់ខ្លូនឈ្មោះ.ហែម.បុប្ផា.អាយុ ៤២ឆ្នាំ.ស្នាក់នៅផ្ទះជាមួយឪពុកកន្លែងកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងប្រគល់សពអោយខាងសាច់ញាតិយករៀបចំធ្វើបុណ្យទៅតាមប្រពៃណី។

CATEGORIES
Share This