លោកជំទាវបណ្ឌិត បាន ស្រីមុំ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃ ក្នុងខេត្តប៉ៃលិន
ប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមន្ត្រីសង្ឃ ក្នុងខេត្តប៉ៃលិនក្រោមការដឹកនាំរបស់ព្រះសោភ័ណវេទី អ៊ា សុផន ព្រះមេគណខេត្ត ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថា កិច្ចសំណេះសំណាលនេះ ធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពគណៈសង្ឃទូទាំងខេត្ត និងការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ នៅខេត្តប៉ៃលិន កាន់តែរីកចម្រើន ក៏ដូចជាការអភិរក្សនិងអភិវឌ្ឍន៍ វត្តអារាមឲ្យកាន់តែមានភាពទាក់ទាញទេសចរណ៍ ក្នុងនោះមានវត្តភ្នំយ៉ាត និងវត្តកោងកាង ៕
CATEGORIES ព័ត៌មានជាតិ