អគ្គីភ័យឆាបឆេះ ផ្ទះលក់ចាប់ហួយ០១ខ្នង ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ ផ្ទះទាមលក់ចាប់ហួយ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ៧៤៧ ក្រុមទី២៣  ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ករណីអគ្គីភ័យខាងលើនេះ បណ្តាលឲ្យឆេះផ្ទះទាមលក់ចាប់ហួយ០១ខ្នងទំហំ ៩ម៉ែត្រ × ១២ម៉ែត្រ សង់អំពីបេតុង ដំបូលប្រក់ស័ង្កសី (ឆេះរោល) និងឆេះសម្ភារទំនិញចាប់ហួយអស់មួយចំនួនធំ សរុបគិតជាទឹកប្រាក់អស់ប្រមាណ ៣,០០០ ដុល្លារ ដែលមានម្ចាស់ឈ្មោះ សុខ ចិន្តា ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។

នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង ក្នុងការចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០៣រថយន្ត ចំណែកមូលហេតុស្ថិតនៅក្នុងការស្រាវជ្រាវ ៕

ដោយ ៖ សាលី

CATEGORIES
Share This