ឧត្តមសេនីយ៏ត្រី កង សៅគុណ នាំយកអាវភ្លៀង ជាអំណោយសម្តេចជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់យោធិនអាវុធហត្ថខេត្តព្រះវិហារ
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បាននាំយកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានមានប្រសាសន៍ថា ក្នុងនាមលោកជាមេបញ្ជាការ និងជាបុគ្គលដែលជាថ្នាក់ដឹកនាំម្នាក់ ជាមួយយោធិននៃកងរាជអាវុធហត្ថទាំងអស់ ចំណុះអោយបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងមូល សូមសម្តែងការដឹងគុណដ៏ជ្រាលជ្រៅបចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត ប៊ុនរានី ហ៊ុន សែន ដែលតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងអាវុធហត្ថតាមរយៈការផ្តល់ជូននូវអាវភ្លៀងនាឱកាសនេះ ។
លោកមេបញ្ជាការ បានបន្តទៀតថា រយៈកាលកន្លងមក អ្វីដែលមិនឯកា របស់យោធិននៃកងរាជអាវុធហត្ថរបស់លោកនេះ គឺ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្ត អំពីសំណាកសម្តេចទាំងទ្វេរ ដែលសម្តេចនេះហើយ គឺជា មគ្គុទេសក៍ឯក ជាស្ថាប និកដ៏ឆ្អើម ដែលបានយកជីវិតធ្វើជាដើមទន់ ប្តូរយកសន្តិភាព ជូនដល់ប្រជាជាតិនិងប្រទេសជាតិទាំងមូល ។ គុណបំណាច់ដ៏ធំធេងរបស់សម្តេចនេះ លោកមេបញ្ជាការថា ក្នុងនាមយើងជាកងកម្លាំងប្រដាប់អាវុធ គឺ មិនមានអ្វីតបស្នងសងគុណដល់សម្តេចទាំងទ្វេរវិញនោះឡើយ គឺ មានតែឆន្ទះមនសិការ ស្មោះត្រង់បំពេញតួរនាទីជាកម្លាំងស្នួល ដើម្បីចួលរួមចំណែកថែរក្សាសុខសន្តិភាព ដែលជាកេរ្តិ៍តំណែលដ៏មហាសាលដោយមិនអាចកាត់ថ្លៃបាន របស់សម្តេចតេជោសែនដែលមានពីមុនមករហូតមកដល់នាពេលបច្ចុប្បន្ននេះអោយបានគង់វង្ស និងស្ថិតស្ថេរ ។
ជាមួយគ្នានោះលោកមេបញ្ជាការថា ពិតណាស់ពាក្យថាអាវភ្លៀងនេះ គឺ មានន័យធំធេងខ្លាំងណាស់ ប្រសិនជាយើងលើកយកមកពិចារណា ឲ្យបានសុីជំរៅនោះ ដែលនេះសបញ្ជក់ឲ្យឃើញកាន់តែច្បាស់ ពីទឹកចិត្តដ៏ឧត្តុង្គឧត្តមរបស់សម្តេចទាំងទ្វេរ ភាពជាថ្នាក់ដឹកនាំរបស់លោក គឺ តែងយកចិត្តទុកដាក់មកលើកងកម្លាំងប្រដាប់អាវុធយើង ដោយលោកចាត់ទុក្ខកងកម្លាំងជាសរសរគ្រឹះដ៏រឹងមាំ ក្នុងកិច្ចការកាពារជាតិមាតុភូមិ និងសណ្តាប់ធ្នាប់សាធារណៈ ។ ទទ្ទឹមនឹងនេះលោកមេបញ្ជាការក៏បានស្នើរដល់យោធិននៃកងរាជអាវុធហត្ថទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច កាតព្វកិច្ចរបស់ខ្លួន ដែលថ្នាក់លើដាក់អោយអនុវត្តន៍ ឲ្យមានប្រសិទ្ធិភាពទ្វេរឡើងថែមទៀត។
ជាចុងក្រោយ លោកមេបញ្ជាការ ក៏បានសម្តែងការកោតសរសើរ ដល់មេបញ្ជាការមេបញ្ជាការង រួមនិងមន្ត្រីកងរាជអាវុធហត្ថ តាមបណ្តាមូលដ្ឋានកងរាជអាវុធហត្ថទាំង៨ក្រុងស្រុក ចំណុះឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដោយមួយរយៈកន្លងមក ភាពខិតខំប្រឹងប្រែងចូលរួមបង្កាទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ជាពិសេសករណីបង្ក្រាបបទល្មើសជនសង្ស័ុយ ដែលជាមុខសញ្ញារក្សាទុក និងចែកចាយសារធាតុគ្រឿងញៀន ក្នុងភូមិសាស្ត្រដែលខ្លួនជាអ្នកគ្រប់គ្រង បានយ៉ាងមានប្រសិទ្ធិភាព គួរជាមោទន: ។ នូវរាល់ស្នាដៃ ក៏ដូចជាសកម្មភាព ឬកិច្ចការទាំងនេះ លោកមេបញ្ជាការសុំឲ្យមន្ត្រីកងរាជអាវុធហត្ថរបស់លោក គឺ នៅបន្តបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានដូចជាភ្លៀងរលឹម គឺ មិនត្រូវបន្ធូរ ដៃជាដាច់ខាត់ចំពោះបក្ខពួកមុខសញ្ញារក្សាទុក និងជួញដូរសារធាតុគ្រឿងញៀននេះ ៕
ដោយ ៖ រ៉ាស៊ី