ប្រើកាំបិតកាចែត កាប់ប្រហារទៅលើជនរងគ្រោះម្នាក់ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ឃាត់ខ្លួនក្រោយប្រើប្រាស់កាំបិតកាចែត កាប់ប្រហារទៅលើជនរងគ្រោះម្នាក់ អោយរងរបួសខ្នងនៅវេលាម៉ោង ១៥និង៤០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី២២ ភូមិ សំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យត្រូវបានឃាត់ខ្លួនឈ្មោះ យ៉ន ចាន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បានធ្វើសកម្មភាពដោយយកកាំបិតកាចែត ដេញកាប់ទៅលើជនរងគ្រោះឈ្មោះ ជឿន ឆក ហៅ ឌី ភេទប្រុស បណ្តាលអោយរងរបួសខ្នង រួចគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចស្រាវជ្រាវរហូតឃាត់ខ្លួនបានជាមួយវត្ថុតាងកាំបិតកាចែតដងឈើចំនួន ០១ដើមផងដែរ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិង វត្ថុតាង កំពុងឃាត់ខ្លួននៅអធិការនគរបាលស្រុកឯកភ្នំ ដើម្បីចាត់ការតាមនិតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This