រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​កែសម្រួល​គោលនយោបាយ​ភូមិ​ឃុំ មាន​ សុវត្ថិភាព​

42

ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ ដឹកនាំ​កិច្ចប្រជុំ​អន្ដរក្រសួង ​ដើម្បី​ពិភាក្សា​កែសម្រួល​លើ​លក្ខណៈសម្បត្តិ​មួយ​ចំនួន នៃ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​។

កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើឡើង​ទីស្ដីការ​ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​រដ្ឋ​មន្ដ្រី​បណ្ដា​ក្រសួង​ពាក់ព័ន្ធ និង​ថ្នាក់ដឹកនាំ ស្ថាប័ន អង្គភាព​ផ្សេងៗ ដែល​មាន​កាតព្វកិច្ច​តាមដាន និង​អនុវត្ត​គោល​នយោបាយ​ភូមិ​ឃុំ ​មាន​សុវត្ថិភាព​នេះ​ផងដែរ​។

គួរ​ជម្រាប​ថា គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ត្រូវ​បាន​រាជរដ្ឋាភិបាល ដាក់​ចេញ​ឡើង ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​តាម​មូលដ្ឋាន រក្សា​បាន​សន្ដិសុខ ​សណ្ដាប់ធ្នាប់ គ្មាន​បទល្មើស​គ្រប់​ប្រភេទ ​គ្មាន​ក្មេង​ទំនើង និង​បញ្ហា​ផ្សេងៗ​ ដែល​បង្ក​អ​សណ្ដាប់ធ្នាប់​ក្នុងសង្គម​។ ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ​បាន​កំណត់​នូវ​លក្ខណៈសម្បត្តិ​ចំនួន​៩​ចំណុច​ ដើម្បី​ឲ្យ​ភូមិ​ឃុំ​អនុវត្ត​។

ដោយ​មើល​ឃើញថា បច្ចុប្បន្ន​៩​ចំណុច​នេះ ហាក់​នៅ​មាន​ភាព​ខ្វះខាត​ ដូច្នេះ​រាជរដ្ឋាភិបាល​បាន​សម្រេច​កែសម្រួល​នូវ​លក្ខណៈសម្បត្តិ​មួយ​ចំនួនទៀត របស់​ភូមិ​ឃុំ មាន​សុវត្ថិភាព​នេះ​៕

ចំណែក