ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ពីបទរក្សាទុកសារធាតុញៀន

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះសំណាក់ លី ហុក ស្ថិតក្នុងក្រុមទី១០ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់រួមមាន ៖ ១. ឈ្មោះ ញ៉ែម សុខណាង ហៅ សីហា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករសំណង់, ២. ឈ្មោះ អោក សំអាង ហៅ វិត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរកម្មករសំំណង់, ៣. ឈ្មោះ សេង រង្ស៉ី ហៅ ដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤. ឈ្មោះ ខា សុវណ្ណា ហៅ ស្វា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥. ឈ្មោះ រ៉ាត ថាណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦. ឈ្មោះ អ៊ុន វល័ក្ខ ហៅ រ័ត្ន ភេទស្រី អាយុ ១៦ឆ្នាំ មុខរបរកម្មករអនាម័យ ។

វត្ថុតាងដកហូតរួមមាន ៖ គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ ទម្ងន់ ០,៣៩ ក្រាម . ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ០៣ គ្រឿង បន្ទាប់មកជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដោយ ៖ សាលី

CATEGORIES
Share This