ទីតាំងអាជីវកម្មរណ្តៅខ្សាច់ ដ៏ធំមួយកន្លែងនៅក្រុងពោធិ៍សាត់ អាជ្ញាធរសង្កាត់ថា មានច្បាប់ពីខេត្ត តែរឿងចាក់អាចម៍ដីធ្វើផ្លូវលុបប្រឡាយទឹក មិនមានការអនុញាតឡើយ

ពោធិ៍សាត់ ៖ ទីតាំងរណ្ដៅខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិដូនអី សង្កាត់ចំរើនផល ក្រុងនិងខេត្តពោធិ៍សាត់មិនដឹងអាងអ្វី បានជាហ៊ានចាក់អាចម៍ដីលុបប្រឡាយទឹក ដែលហូរពីក្រោមស្ពាន់ធ្វើផ្លូវ ដើម្បីចូលដឹកជញ្ចូនខ្សាច់យ៉ាងគគ្រេកគ្រេង និងមិនដឹងច្បាស់លាស់ថាមានច្បាប់អនុញាតធ្វើអាជីវកម្ម ពីថ្នាក់ណា ឬមានបញ្ហាអ្វីឡើយ បានជាមិនហ៊ានអោយអ្នកសារព័ត៌មានមើល ហើយអាជ្ញាធរសង្កាត់បានអោយដឹងត្រឹមតែថា មានច្បាប់ពីខេត្ត ។

ពាក់ព័ន្ធរណ្ដៅខ្សាចខាងលើនេះ លោកមេឃុំចំរើនផលបានឆ្លើយប្រាប់មកខាងសារព័ត៌មានយើងថា គឺ មានច្បាប់អនុញ្ញាតមកពីរខាងសាលាខេត្ត តែបើការចាក់អាចម៍ដីធ្វើផ្លូវលុបប្រឡាយទឹក ដែលលោកហាមមិនអោយរថយន្តដឹកខ្សាច់បើកឆ្លងកាត់ស្ពាននេះ មិនបានសុំច្បាប់អនុញ្ញាតចេញពីរសាលាឃុំទេ ។

ពាក់ព័ន្ធករណីរណ្ដៅដីបូមខ្សាច់ចំណុចខាងលើនេះ ខាងអង្គភាពយើងបានធ្វើការទំនាក់ទំនងទៅលោក សេង ប៊ុនថុល ប្រធានមន្ទីរ៉ែថាមពលខេត្តពោធិ៍សាត់ លោកបានធ្វើការបកស្រាយប្រាប់មកអង្គភាពយើងថា បានប្រាប់ឲ្យម្ចាស់រណ្ដៅខ្សាច់ ធ្វើការដាក់លូហើយតែរឿងមានច្បាប់មិនមានច្បាប់ លោកមិនបានបញ្ជក់អោយដឹងនោះទេ ។

សូមបញ្ជក់ថា ទីតាំងរណ្តៅខ្សាច់ខាងលើ ជាទីតាំងមួយយ៉ាងធំ ដែលមានម្ចាស់ក្រុមហ៊ុនឈ្មោះ រ៉ែម សុជា និងញ៉ោះ ញៀន ដោយប្រើគ្រឿងចក្រចំនួនបីគ្រឿងធ្វើសកម្មភាពយ៉ាងសកម្ម និងមានរថយន្តធុនធំ ចូលដឹកយ៉ាងមមាញឹកយូរណាស់មកហើយ នៅមិនទាន់ឃើញក្រុមហ៊ុនកាយដី ដែលចាក់លុបប្រឡាយនៅនោះទេ ៕

ដោយ ៖ សំណាង

CATEGORIES
Share This