រថយន្តកូរ៉ូឡាក្រឡាប់ផ្ងារជើងក្រោយរលត់ម៉ាស៊ីន នៅពេលប្រឹងឡើងភ្នំ
(ខេត្តបាត់ដំបង) ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចផ្លូវកោងឡើងភ្នំសំពៅ ស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រភពខាងលើបានបន្តថា ដំបូងគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ឈាមជ្រូក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2C-1618 បើកបរដោយឈ្មោះ ហ៊ឹម ចន្ទ័កុមារ ភេទប្រុស អាយុ ៥០ឆ្នាំ និងអ្នករួមដំណើរជាប្រពន្ធឈ្មោះ ចេក សុគន្ធី អាយុ៥៣ឆ្នាំ រួមនិងកូនប្រុសស្រី២នាក់ទៀត រស់នៅភូមិនរា ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង (ជាលក្ខណះគ្រួសារ) បានបើកឡានឡើងភ្នំដល់ចំណុចផ្លូវកោងក៏រលត់ម៉ាស៊ីន ហើយរថយន្តថយក្រោយទៅប៉ះរថយន្តមួយគ្រឿងផ្សេងទៀត ម៉ាកឡុចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2K-2637 បើកបរដោយឈ្មោះ គៀន សុខុម ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិផ្សាព្រំ សង្កាត់ស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិនបណ្ដាអោយក្រឡាប់ផ្ងារជើងខូចខាតយ៉ាងដំណំ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បណ្តាលអោយបុរសជាប្ដីឈ្មោះ ហ៊ឹម ចន្ទ័កុមារ បែកម្រាមដៃបី និងប្រពន្ធឈ្មោះ ចេក សុគន្ធី បែកក្បាលនិងបែកម្រាមដៃ ចំណែកកូនពីនាក់ពុំមានរបួសឡើយ ។