យុវសិស្សម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ យុវសិស្សម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចទឹកធ្លាក់មួយកន្លែង ស្ថិតក្នុងក្រុមទី០១ ភូមិសំឡូត ឃុំសំឡូតស្រុកសំឡូត ខេត្តបាត់ដំបង។

សាកសពមាន ឈ្មោះ បូ វេងហួតភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ១៣មករា ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានលង់ទឹកចំណុចទឹកធ្លាក់ខាងលើ ខណៈកំពុងងូតលេងសប្បាយជាមួយមិត្តភក្តិ។

ក្រោយពេលកើតហេតុភ្លាមៗនោះមិត្តភក្តិនិងបងប្អូននៅលេងក្បែរកន្លែងកើតហេតុបានព្យាយាមជួយរាវរកនិងដឹកបញ្ជូនទៅមណ្ឌលសុខភាពមានជ័យ ស្ថិតក្នុងភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដបង តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកសមត្ថកិច្ចបានធ្វើកោសល្យវិច័យនិងប្រគល់សពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ ៖ សាលី

CATEGORIES
Share This