បើករថយន្តចេញពីចម្ការ ឆ្លងចរន្តភ្លើង ឆេះអស់ទាំងស្រុង

បាត់ដំបង ៖ រថយន្តកាមរី០១គ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅខណៈពេលដែលម្ចាស់កំពុងបើកចេញមកពីចម្ការ ។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី ១៦. ខែមិថុនា ២០២៤ នៅចំណុចអូរខ្មោច ស្ថិតក្នុងភូមិអូរច្រាប ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។

ម្ចាស់រថយន្តឈ្មោះ សំរឹទ្ធ ម៉ៅ ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិឆករកា ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានអោយដឹងថា រថយន្តម៉ាកកាមរីស៊េរីឆ្នាំ ១៩៩៥  ខណៈដែលលោកកំពុងបើកចេញមកពីចម្ការដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តត្រូវបានឆ្លងចរន្តភ្លើងបណ្តាលអោយឆេះទាំងស្រុងតែម្ដង តែមិនបណ្ដាលអោយមានអ្នករងរបួសឡើយ ៕
ដោយ ៖ សាលី

CATEGORIES
Share This