អគ្គីភ័យ បានឆាបឆេះរោងមួយកន្លែងអស់ទាំងស្រុង នៅស្រុកសំពៅលូន
បាត់ដំបង ៖ រោងដែកលាយស្បូវ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង០៩នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៧ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ករណីអគ្គីភ័យកេីតឡេីងនេះ បណ្តាលអោយឆេះរោងស្នាក់នៅ០១ខ្នង ក្នុងហាងម្លប់ស្លា(៩៩៩៩) សាងសង់អំពីដែក ប្រក់ស្បូវ ជញ្ជាំងស្បូវ ដែលមានទំហំ ១២ម៉ែត្រគុណនិង៤ម៉ែត្រ កម្ពស់២ម៉ែត្រ ឆេះទាំងស្រុងខូចខាតអស់ រួមជាមួយសម្ភារៈ ,បាស់ចាក់កំដរភ្ញៀវចំនួន០៤គ្រាប់ ថវិការប្រហែលចំនួន ២៥០០០០០៛(ពីរលានហាសិបមុឺនរៀល) ទូរស័ព្ទម៉ាកoppo ចំនួន៤គ្រឿង និងសម្ភារៈសម្លៀកបំពាក់មួយចំនួន ដែលជារបស់ឈ្មោះ យ៉ែន ភាព ភេទប្រុស អាយុ ៤១ឆ្នាំស្នាក់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងអធិការនគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍សន្តិភាព ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការ បានចេញអន្តរាគមន៍ជួយពន្លត់រហូតរលត់ទាំងស្រុងដោយមិនបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យនោះទេដោយសារមានប្រជាពលរដ្ឋ និងកងកំម្លាំងនគរបាលបានទាញទោយូរទឹកតាមផ្ទះ ដែលនៅក្បែៗ មកជួយពន្លត់រហូតធ្វើអោយរលត់ទាំងស្រុង។
លោកអធិការបានបញ្ជាក់ថា មូលហេតុដែលបណ្តាលអោយឆេះឡើងនេះ គឺ បណ្ដាលមកពីក្មួយម្ចាស់ហាងដែលមានអាយុប្រហែល៤ឆ្នាំ យកដែកកេះទៅដុតនឹងជញ្ជាំងរោង ទើបបណ្ដាលអោយឆេះឡើងតែម្តង ៕