អាមេរិក និងហ្វីលីពីន បញ្ចប់សមយុទ្ធសាកសល្បងភាពអត់ធ្មត់នឹងកម្ដៅ និងអាកាសធាតុ

ឧត្តមសេនីយ៍សហរដ្ឋអាមេរិកពីររូប និងក្រុមឧត្តមសេនីយ៍ហ្វីលីពីនបាននិយាយថា ទាហានអាមេរិក និងហ្វីលីពីន រាប់រយនាក់បានបញ្ចប់សមយុទ្ធប្រយុទ្ធថ្មីមួយនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដែលបានសាកល្បងការស៊ូទ្រាំរបស់ពួកគេក្នុងរយៈពេលជាងមួយសប្តាហ៍នៃក្រោមកម្ដៅដ៏ក្ដៅ និងអាកាសធាតុប្រែប្រួល ហើយបានតម្រូវឱ្យពួកគេត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយនៅក្នុងព្រៃត្រូពិក និងនៅលើកោះនានា។

រដ្ឋបាលលោកBiden បាននិងកំពុងពង្រឹងសម្ព័ន្ធភាពយោធានៅឥណ្ឌូប៉ាស៊ីហ្វិក ឱ្យកាន់តែប្រសើរឡើង ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមដាក់គ្នាដែលអាចកើតមានលើកោះតៃវ៉ាន់ និងចំណុចសំខាន់ៗនៅអាស៊ីផ្សេងទៀត។ វិធានការនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការពង្រឹងការការពារទឹកដីរបស់ខ្លួន ស្របពេលមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។

សមយុទ្ធប្រយុទ្ធទ្រង់ទ្រាយធំ ដែលត្រូវបានធ្វើឡើងនៅរដ្ឋហាវ៉ៃក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមមជ្ឈមណ្ឌលត្រៀមលក្ខណៈចម្រុះប៉ាស៊ីហ្វិករួមរបស់កងទ័ពអាមេរិក ត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ ហើយក៏បានធ្វើឡើងនៅរដ្ឋអាឡាស្កាផងដែរ។ សមយុទ្ធនេះអនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងកងកម្លាំងមិត្តភាព របស់ខ្លួន ហ្វឹកហាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ ជាទី ដែលពួកគេទំនងជាធ្វើប្រតិបត្តិការ ចាប់ពីប្រជុំកោះ ព្រៃ និងក្រោមរកកម្ដៅដ៏ក្ដៅនៅតំបន់ត្រូពិក រហូតដល់ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អាក់ទិក។

សមយុទ្ធសង្រ្គាមចាប់ពីថ្ងៃទី ១ដល់១០ ខែមិថុនា បានចាប់ផ្តើមដោយមានការវាយលុកតាមអាកាសលើកងកម្លាំងសត្រូវ ដើម្បីអនុញ្ញាតឱ្យមានការដាក់ពង្រាយទាហានអាមេរិក និងហ្វីលីពីន ដែលធានាបាននូវសន្តិសុខក្នុងតំបន់៕

CATEGORIES
Share This