អតីតអ្នកបបក់ត្រី នាំយកអំណោយនិងថវិការ ជូនលោកចាន់ ពៅ អតីតគ្រូប្រដាល់សេរី មានជីវភាពខ្វះខាត នៅកណ្តាលបឹង

បន្ទាយមានជ័យ ៖ លោក ជាន សុខចេង អតីតអ្នកបបក់ត្រីមួយរូប ដែលធ្លាប់ទៅបបក់ត្រី នៅបឹងតាគុចស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ និងថវិការមួយចំនួន ជូលលោក ចាន់ ពៅ អតីតគ្រូប្រដាល់សេរីមានជីវភាពលំបាក រស់នៅនឹងខ្ទមកណ្តាលបឹង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅនឹងទីតាំខ្ទមតែម្តង ។

លោក ជាន សុខចេង បានអោយដឹងថា ដោយកន្លងមកលោកតែងតែដើរបបក់ត្រី ពីកន្លែងមួយទៅកន្លែងមួយហើយចុងក្រោយ បន្ទាប់ពីលោកឈប់ដើរបបក់ លោកតែងតែមកដេកបបក់ត្រី នៅអាងតាគុច ក៏បានជួបនឹងលោក ចាន់ ពៅ ដែលកាលនោះលោកមានជំងឺប្រចាំខ្លួនផង និងមានជីវភាពលំបាក បានមកធ្វើខ្ទមនៅនឹងមាត់បឹង ដើម្បីនេសាទត្រីគ្រាន់ចិញ្ចឹមជីវិត ។

ជាមួយនឹងការផ្តល់អំណោយនេះលោក ជាន សុចេងក៏បានសួរសុខទុក្ខ សំណេះសំណាល និងបានជូនពរដល់លោកគ្រូ ចាន់ ពៅ មានសុខភាពល្អ ។ ហើយអំណោយដែលត្រូវប្រគល់ជូននាពេលនោះ រួមមាន ៖ ថវិកា ចំនួន៥០០.០០០រៀល (ហាសិបម៉ឺនរៀល) មី៥កេះ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, កាហ្វេ៥ប្រអប់, ត្រីខ១កេះ ។

លោកគ្រូ ចាន់ ពៅ អាយុ៧៥ឆ្នាំ ជាគ្រូបង្ហាត់ប្រដាល់អំឡុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១២ ដែលមានកូនសិស្សជាអ្នកប្រដាល់ល្បីៗជាច្រើន តែក្រោយពីអាជីពបង្ហាត់ប្រដាល់មិនសូវកាក់កប លោកបានលាឈប់ ហើយទៅដើរស៊ីឈ្នួលធ្វើការសំណង់ និងនេសាទត្រីដើម្បីផ្គត់ផ្គង់ជីវភាព បន្ទាប់មកលោកបានធ្លាក់ខ្លួនមានជម្ងឺទឹកនោមផ្អែម លើសឈាម គ្មានថវិការសម្រាប់ព្យាបាល ។ អំឡុងជម្ងឺកូវីដ១៩ រាតត្បាត ថ្ងៃខ្លះដាច់បាយ ត្រូវបានអ្នកភូមិយកអង្ករមកឲ្យ ខ្លះ៣កំប៉ុង ខ្លះ៥កំប៉ុង គ្រាន់លោកដាំបបរហូប។

លោកគ្រូ ចាន់ ពៅ បានសម្តែងនូវការរំភើប និងនឹករលឹកហើយថ្លែងអំណរគុណដល់លោក ជាន សុចេន និងក្រុមការងារ ដែលបាននាំយកអំណោយទាំងនេះ មកចែកជូនលោកដល់ផ្ទះ សូមជូនពរទាំងអស់គ្នា ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕

CATEGORIES
Share This