បុរសម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងប្រឡាយទឹក សង្ស័យជាករណីខ្យល់គ

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងប្រឡាយទឹក បង្ហូរចេញពីចំការសង្ស័យជាករណីខ្យល់គ ។

ហេតុការណ៍ប្រទះឃើញសាកសពខាងលើនេះ បង្កការភ្ញាក់ផ្លើលនៅវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ មឿន សុខរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី

CATEGORIES
Share This