នគរបាលស្រុកជ័យសែន បង្រ្កាបទីតាំងបើកល្បែងអនឡាញ ២កន្លែង ដកហូតសម្ភារៈមួយចំនួន

ព្រះវិហារ ៖ ទីតាំងបើកល្បែងអនឡាញ ចំនួន២ទីតាំងស្ថិតនៅក្នុងមូលដ្ឋានស្រុកជ័យសែន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន ដឹងនាំដោយលោកវរសេនីយ៍ឯក រិទ្ឋ សូណា ជាអធិការ បានចុះបង្ក្រាប និងដកហូតសម្ភារៈបិទទីតាំង អោយម្ចាស់ធ្វើកិច្ចសន្យា បញ្ឈប់បើកល្បែងកអនឡាននេះទៀត។

លោកវរសេនីយ៍ឯក រិទ្ឋ សូណា អធិការនគរបាលស្រុកជ័យសែន បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺនម៉ាត់របស់ឯកឧត្តម សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ អោយអធិការគ្រប់ស្រុក យកចិត្តទុកដាក់បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស ល្បែងសុីសង និងបងតូចបងធំ ដើម្បីធានាអោយបាន សន្តិសុខសណ្តាប់ធ្នាប់ ជូនជាតិ និងប្រជាជន ទើបនៅថ្ងៃទី៤ ខែមិថុនា កន្លងទៅ លោកបានដឹកនាំកម្លាំងឈានទៅការបង្រ្កាបករណីល្បែងអនឡាញខាងលើ ចំនួន២កន្លែង ។
លោកអធិការ បានបន្តអោយដឹងថា ក្រោមការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់លោក លោកប្តេជ្ញាលុបបំបាត់អោយបាននូវល្បែងសុីសងគ្រប់ប្រភេទ មិនអោយកើតមានឡើយ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មាន អោយលោក ដើម្បីសមត្ថកិច្ចឈានដល់ការបង្ក្រាប មិនថាល្បែងអនឡាញ ឬបងតូចបងធំ គ្រឿនញៀន សូមជួយរាយការណ៍មក លោកធានារក្សាការសម្ងាត់ជូន ដើម្បីសុខសុវត្ថិភាពជូនបងប្អូន ៕
ដោយ ៖ រ៉ាស៊ី

CATEGORIES
Share This