ស្នងការបន្ទាយមានជ័យ ឧបត្ថម្ភគ្រឿងបរិភោគ ដល់អតីតគ្រូបង្ហាត់ប្រដាល់សេរីម្នាក់ ដែលមានជីវភាពខ្វះខាត

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ  សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ២០២៤ បានចាត់តំណាងឱ្យលោក វរសេនីយ៍ទោ សោម សារុន នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនលោកគ្រូ ចាន់ ពៅ  ជាអតីតគ្រូបង្ហាត់កីឡាប្រដាល់សេរី ដែលមានជីវភាពខ្វះខាត នៅភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

អំណោយដែលត្រូវបាននាំយកប្រគល់ជូន រួមមាន ៖ អង្ករចំនួន២៥០គីឡូក្រាម,  មុី ចំនួន ៥កេសតូច, រួមនិងទឹកត្រីទឹកសុីអុីវមួយចំនួន ។

ឆ្លៀតក្នុងឱកាសនោះ លោកវរសេនីយ៍ទោ សោម សារុន ក៏បានពាំនាំសួរសុខទុក្ខពីសំណាក់ លោក ឧត្តមសេនីយ៍ទោ ស្នងការ  ដែលជានិច្ចកាលលោកតែងតែគិតគូរ ពីសុខទុក្ខដល់ក្រុមគ្រួសារលោកគ្រូ សូមប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយយកចិត្តទុកដាក់មើលថែសុខភាពឲ្យបានល្អទោះបីជា អំណោយទាំងនេះទោះថ្វីត្បិតតែមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី ដល់ក្រុមគ្រួសារលោកគ្រូបានមួយរយ:ផងដែរ។

លោកគ្រូ ចាន់ ពៅ  ព្រមទាំងក្រុមគ្រួសារ ក៏បានបង្ហាញនូវស្នាមញញឹម សម្តែងនូវការរំភើប និងបានគោរពថ្លែងអំណរគុណដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ក្រុមគ្រួសារលោកគ្រប់ពេលវេលា សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការីទាំងអស់ជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

CATEGORIES
Share This