អាវុធហត្ថ ឃាត់ខ្លួនក្រុមក្មេងទំនើង ពីរក្រុម០៦នាក់ក្រោយឈ្លោះប្រកែកពាក្យសំដី រកវាយតប់គ្នា

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកសំឡូត បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងពីរក្រុមមានគ្នា ០៦នាក់ក្រោយពួកគេឈ្លោះប្រកែកពាក្យសំដីរកវាយតប់គ្នា។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចរម្មណីយដ្ឋានស្ទឹងក្រញូង ស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំខ្លួនក្រុមក្មេងទំនើងពីរក្រុមមានគ្នាចំនួន០៦នាក់ និងម៉ូតូ០៣គ្រឿង ខណៈដែលពួកគេឈ្លោះប្រកែកពាក្យសំដីរកវាយតប់គ្នា ។

ក្រុមក្មេងទំនើងទាំង៦នាក់រួមមាន ៖ ១.ឈ្មោះ ជួង មករា ភេទប្រុស អាយុ១៧ឆ្នាំ, ២.ឈ្មោះ គិម ដាណៃ ភេទប្រុស អាយុ១៥ឆ្នាំ, ៣.ឈ្មោះ វីរ: វ៉ាធិន ភេទប្រុស អាយុ១៤ឆ្នាំ, ៤.ឈ្មោះ ង៉ាន់ រ៉ាយុ ភេទប្រុស អាយុ១៧ឆ្នាំ, ៥.ឈ្មោះ ងួន នេះ:បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ, ៦.ឈ្មោះ បោក ពៅ ភេទប្រុស អាយុ២១ឆ្នាំ ។

ក្រោយធ្វើការអប់រំណែនាំ សមត្ថកិច្ចបានឲ្យក្មេងទាំងនោះធ្វើកិច្ចសន្យា និងបានអញ្ជើញអាណាព្យាបាលនិងអាជ្ញាធរឃុំ មកធានាយកទៅលំនៅដ្ឋានវិញផងដែរ៕
ដោយ ៖ សាលី

CATEGORIES
Share This