ទាហានថៃ ប្រទះឃើញគ្រាប់កាំភ្លើងយន្ត២ការ៉ុង ជាប់ព្រំដែនកម្ពុជា ឯសមត្ថកិច្ចកម្ពុជា បង្រ្កាប់បានករណីជួញដូរអាវុធ នៅបាត់ដំបង

បាត់ដំបង ៖ ទាហានថៃល្បាតតាមព្រំដែន កាលពីថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៤ បានប្រទះឃើញគ្រាប់កាំភ្លើងយន្ត ១២,៧មីលីម៉ែត្រ ចំនួន០៦កេះសរុប៥១០គ្រាប់ ដែលកប់ក្នុងរណ្តៅ ដោយគ្រប់ស្លឹកឈើពីលើ ក្នុងព្រៃនៅក្បែព្រំដែនកម្ពុជា នៅចំណុចភូមិណងបន ក្រុមទី១៤ ឃុំធុងខណាន ស្រុកសយដាវខេត្តចន្ចថាបូរី ប្រទេសថៃ ទល់មុនភូមិសំរោងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រោយទាហានថៃប្រទះឃើញ គ្រាប់ខាងលើ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលខេត្តព្រះសីហនុនិងនគរបាលខេត្តបាត់ដំបង ដោយមានការអនុញ្ញាតិពី ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ព្រះសីហនុ និងមានការសម្រប់សម្រួលនីតិវិធីពីលោក ទុត វិនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ប្តីប្រពន្ធ ក្នុងករណីជួញដូរអាវុធ និងឆែកឆេរលំនៅដ្ឋាននៅស្រុកសង្កែ រកឃើញអាវុធ និងគ្រាប់ជាច្រើនប្រភេទ ចំនួន១៨ប្រភេទបញ្ជូនទៅស្នងការដើម្បីបន្តតាមនីតិវិធីជំនាញបន្តទៀត។

សូមបញ្ជក់ថា ករណីដែលសមត្ថកិច្ចថៃប្រទះឃើញអាវុធ និងគ្រាប់កាំភ្លើងនេះ បានកើតឡើងជាញឹកញាប់កាលពីឆ្នាំកន្លងទៅ និងដើមឆ្នាំ២០២៤ ត្រូវបានគេកប់លាក់ទុកដោយគ្របស្លឹកឈើពីលើ នៅក្នុងទឹកដីថៃក្បែរព្រំដែនកម្ពុជា ក្នុងនោះខាងកម្ពុជា ក៏បានប្រទះឃើញនិងបង្រ្កាបជនប្រព្រឹត្តបានជាញឹកញាប់ផងដែរ ៕

CATEGORIES
Share This