បុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ដេកស្លាប់សង្ស័យ ជាករណីខ្យល់គរ

បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញ ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅវេលាម៉ោង ០៧និង១៥នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចព្រែកដូនមាស ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង សង្ស័យជាករណីខ្យល់គរ។

សមត្ថកិច្ច បានអោយដឹងថា សាកសព ជនរងគ្រោះមានឈ្មោះ ភាព ពៅ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយពិនិត្យ និងសាកសួរទៅដល់ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងធ្វើកោសល្យវិច័យរួចមក ក្រុមការងារជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានផឹកស្រាស្រវឹង ហើយអាចខ្យល់គរទើបបណ្តាលដួលអោយស្លាប់ ក្រោយមកក៏បានប្រគល់អោយក្រុមគ្រូសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី

CATEGORIES
Share This