ប្រកាសតែងតាំង លោកវរសេនីយទោ ព្រហ្ម ពិសិដ្ឋ ជាអធិការនគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ពអតីតអធិការរងនគរបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ត្រូវបានប្រកាសតែងតាំង ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជំនួសអធិការចាស់ដែលបានទទួលមរណភាព ។

ពិធីនេះ ធ្វើឡើងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុងស្រុក លោកមេបញ្ជាវរ នាយ នាយរងផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីនគរបាលជាច្រើនរូប ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានមតិផ្តាំផ្ញើរ និងជម្រុញដល់លោកអធិការដែលទើបចូលកាន់តំណែងថ្មី ត្រូវយកចិត្តទុកដាក់ ដឹកនាំកម្លាំង អនុវត្ត តួនាទី ភារកិច្ច ឲ្យបានល្អ និងត្រូវបន្តវាយតម្លៃលើសភាពការណ៍ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បី បង្កា ទប់ស្កាត់ បង្រ្កាប ដល់ឬសគល់ ហើយត្រូវបង្ក្រាបបទល្មើសគ្រប់ប្រភេទ បទល្មើសព្រហ្មទណ្ឌ បទល្មើសជួញដូរគ្រឿងញៀន និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នគរបាលក្រុងប៉ោយប៉ែត និងបណ្តាអធិការនគរបាលគ្រប់ក្រុងស្រុកទាំងអស់ ត្រូវពង្រឹង ការផ្តល់សេវាសាធារណៈ ការទទួលបណ្តឹង និងឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព សុក្រឹតភាព និងយុត្តិធម៌ ៕

CATEGORIES
Share This