អគ្គីភ័យឆាបឆេះ ផ្ទះ០១ខ្នងទាំងស្រុង នៅស្រុកមោងឬស្សី

បាត់ដំបង ៖ ផ្ទះ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង កាលពីថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ២០២៤  នៅចំណុចក្រុមទី១ ស្ថិតក្នុងភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះ បណ្តាលអោយឆេះផ្ទះ០១ខ្នងទំហំ ៤ម៉ែត្រx៥ម៉ែត្រ សង់អំពីឈើ ជញ្ជាំង​សង្ក័សី ប្រក់ស័ង្កសី និងមានសំយាប ៣ម៉ែត្រ(ឆេះទាំងស្រុង)និងសម្ភារៈប្រើប្រាស់មួយចំនួនសរុបជាទឹកប្រាក់អស់ប្រហែល ៥០ម៉ឺនរៀល ដែលម្ចាស់ផ្ទះឈ្មោះ សោម រួន ភេទស្រី អាយុ ៦៩ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុខាងលើ។

ប្រភពដដែល បានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តទៅជួយពន្លត់ទេ ដោយសារកន្លែងកើតហេតុមានចំងាយឆ្ងាយនិងទទួលបានពត៌មានយឺតពេល​  ហើយចំពោះករណីនេះដែរ បង្ករឡើងដោយជនសង្ស័យជាកូនប្រុសម្ចាស់ផ្ទះ បានដុតក្រោយសុំលុយម្តាយមិនបាន ។

ក្រោយកើតហេតុ ជនសង្ស័យជាកូនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ៖ សាលី

CATEGORIES
Share This