ជិះម៉ូតូឡើងវ៉ាជែង ជ្រុលបុករថយន្តបើកបត់ស្តាំ បណ្តាលអោយដួលរងរបួសធ្ងន់

បាត់ដំបង ៖ ស្ត្រីម្នាក់បានរងរបួស សន្លប់ស្តូកស្តឹង ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុកជាមួយរថយន្ត ដែលកំពុងបើកបត់ស្តាំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ផបានកើតឡើងនៅវេលាម៉ោង ០៨និង២០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា ដំបូងគេឃើញរថយន្តម៉ាកTOYOTA PRIUS ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BS-5208 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបានបត់ស្តាំសាលា ភ្លាមនោះមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1S-9212 បើកបរដោយស្ត្រីម្នាក់ក្នុងទិសដៅស្របគ្នា និងបានឡើងវ៉ាជែងខាងស្តាំក៏ត្រូវរថយន្តបុកប៉ះបណ្តាលអោយដួលរងរបួសសន្លប់ស្តូកស្តឹងតែម្តង។

ក្រោយពេលកើតហេតុរថយន្តសង្រ្គោះរបស់ស្នងការបានមកដឹកជនរងគ្រោះទៅទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងពីរសមត្ថកិច្ចនគរបាលជំនាញបានចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕

CATEGORIES
Share This