ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តច្បាប់គ្រប់គ្រងថវិកាឆ្នាំ២០២១ ដើម្បីធានាលំនឹងសង្គម និងសេដ្ឋកិច្ចកម្ពុជា ឱ្យមានភាពប្រសើរ ក្រោយស្រាកស្រាន្តនៃវិបត្តិកូវីដ-១៩ ក្នុងសម័យប្រជុំលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភានៅថ្ងៃនេះ មានរបៀបវារៈចំនួន៧ គឺច្បាប់គ្រប់គ្រងថវិកាឆ្នាំ២០២១ និងច្បាប់ ចំនួន៦ផ្សេងទៀត ខណៈច្បាប់គ្រប់គ្រងថវិកាឆ្នាំ២០២១ មានសំឡេងគាំទ្រ១១៦លើ១១៦សំឡេង ដោយច្បាប់គ្រប់គ្រងថវិកាឆ្នាំ២០២១នេះ មានគោលបំណង ដើម្បីរក្សាឱ្យបាននូវតុល្យភាពថវិកា ដែលជា មូលដ្ឋានគ្រឹះក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផង និងដោយ តម្រង់ និងផ្តល់អាទិភាពខ្ពស់បំផុតដល់ចំណាយចាំបាច់ទាំងឡាយ សំដៅទប់ទល់ការរាតត្បាត និងកាត់ បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ច សេចក្តីត្រូវការ និងតម្រូវការចាំបាច់ជាមូលដ្ឋាន របស់ក្រសួងស្ថាប័ននានា សម្រាប់អនុវត្តគោលនយោបាយវិស័យសំខាន់ៗ មានជាអាទិ៍ ៖ ការអភិវឌ្ឍធន ធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រីកអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសសេចក្តីត្រូវការ និង ការរំពឹងទុករបស់ប្រជាជនលើការអភិវឌ្ឍកម្ពុជាផងដែរ។
ក្របខណ្ឌចំណាយថវិកាឆ្នាំ២០២១ ដោះស្រាយបានជាសារវន្តនូវវិសាលភាព និងការពង្រឹងគុណ ភាព នៃសេវាសាធារណៈគ្រប់ប្រភេទ ពិសេសសេវាអប់រំ សុខាភិបាល និងយុត្តិធម៌ ការពន្លឿនកិច្ចការ កែទម្រង់ស៊ីជម្រៅ និងមុតស្រួចលើគ្រប់វិស័យ ការបង្កភាពងាយស្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគ ការ ពង្រឹងភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យឌីជីថល។
ថវិកាឆ្នាំ២០២១នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅ នឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម សេដ្ឋកិច្ច កម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងស្តារ និងជំរុញការងើបឡើង វិញនូវកំណើនសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩។ ច្បាប់នេះ ត្រូវបានប្រសិទ្ធនាមថាជាថវិកាប្រយុទ្ធការពារ អាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយ នឹងការតម្រង់ធន ធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសន្តិភាព ស្ថិរភាព និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជាជាមួយ នឹងការបន្តលើកស្ទួយ សុខុមាលភាពរបស់ប្រជាជនផងដែរ៕

