ឃាត់ខ្លួនជនត្រូវចោទម្នាក់ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការ
បាត់ដំបង ៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានអោយដឹងថា នៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល កម្លាំងជំនាញផ្នែកយុត្តិធម៌បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ភ័ណ សុភ័ក្រ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ការឃាត់ខ្លួននេះ អនុវត្តតាមដីការបង្គាប់ឲ្យចាប់ខ្លួន លេខ(៣៦៤តព្រ) ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ របស់លោក គី ទីម៉េង ចៅក្រមស៊េីបសួរ នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ត្រូវជាប់ចោទពីបទ (លួច) ប្រព្រឹត្តនៅចំណុចលើខ្នងប្រឡាយ៧០ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៣ បទល្មេីសដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ។
ករណីនេះដែរ សមត្ថកិច្ចបានរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញផ្នែកអនុវត្តន៍ដីកា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី