ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ករណី​លួចបេះគ្រាប់ស្វាយចន្ទីអ្នកដទៃ

បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានធ្វើការឃាត់ខ្លួន ក្នុងករណីអំពើលួចបេះគ្រាប់ស្វាយចន្ទី របស់អ្នកដទៃ ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១៨និង៤០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផល សឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ដែលជនសង្ស័យបានធ្វើសកម្មភាព លួចបេះគ្រាប់ស្វាយចន្ទី​ ចំនួន០៣គីឡូ​ក្រាម​ របស់ជនរងគ្រោះឈ្មោះ ហាង ភេងលី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង​ខាងលើ កំពុងត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី

CATEGORIES
Share This