ម្តាយមីង ខឹងក្មួយស្រីប្រដៅមិនស្តាប់ យកពូថៅកាប់សម្លាប់ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ស្រ្តីរងគ្រោះវ័យ ១៦ឆ្នាំម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវម្តាយមីងជីដូនមួយ ប្រើពូថៅ កាប់ជាច្រើនពូថៅ ព្រោះតែខឹងប្រដៅមិនស្តាប់ រឿងនិយាយទូរស័ព្ទ និងចេញចូលផ្ទះយប់ជ្រៅ ។

ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោងប្រហែល ១និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។

ជនសង្ស័យជាម្តាយមីងឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ បានធ្វើសកម្មភាពយកពូថៅដៃ កាប់ទៅលើជនរងគ្រោះដែលជាក្មួយស្រី ឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះជាមួយគ្នា បណ្តាលអោយត្រូវពេញផ្ទៃមុខ និងបំពង់ក ខណៈដែលជនរងគ្រោះកំពុងដេកលង់លក់នៅលើគ្រែ បណ្តាលអោយស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។

ក្រោយពីឃាត់ខ្លួន នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលនាំឲ្យខ្លួនកាប់សម្លាប់ក្មួយស្រីរបស់ខ្លួននេះ គឺ ព្រោះតែខឹងនិងជនរងគ្រោះ និយាយទូរស័ព្ទលឺៗ និងចេញចូលផ្ទះយប់ជ្រៅពេក ណែនាំមិនស្តាប់ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនិតិវិធី៕
ដោយ ៖ សាលី

CATEGORIES
Share This