ឯកឧត្តម ឡោក ហ៊ួរ ចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៥០០នាក់នៅឃុំនរា

ខេត្តបាត់ដំបង! នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ឡោក ហ៊ួរ ប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ និង ឯកឧត្តម សែម សុីណង ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយ ឃុំនរា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៥០០នាក់នៅឃុំនរា ស្ថិតក្នុងស្រុកសង្កែ នៃខេត្តបាត់ដំបង។

នាឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមប្រធានក្រុមកាងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ ក្នុងនាមអោយក្រុមប្រឹក្សាឃុំបានប្តេជ្ញាចិត្តថានិងបម្រើសេវាជូនប្រជាពលរដ្ឋអោយបានលឿន និងជួយដោះស្រាយគ្រប់បញ្ហាទៅតាមសមត្ថកិច្ច និងតាមលទ្ធភាព ហើយអ្វីដែលដោះមិនបានសូមពាំនាំរាល់ការសំណូមពររបស់ពលរដ្ឋទៅអោយស្រុក ដើម្បីអោយស្រុករាយការណ៍ទៅថ្នាក់លើជាបន្តបន្ទាប់ទៀត។

ឯកឧត្តមបានបញ្ជាក់ទៀតថា នៅថ្ងៃខាងមុខក្នុងភូមិសាស្ត្រឃុំរកា ,នរា ,តាប៉ុន ,និងអន្លង់វិល និងក្លាយជាតំបន់ទេសចរណ៍ ព្រោះរាជរដ្ឋាភិបាលយើងនឹងមានគម្រោងធ្វើការស្តារប្រឡាយ អូរ ស្ទឹងចាស់ទាំងអស់ដើម្បីអោយទេសចរជិះទូកលេងនៅទីនោះ ហើយប្រជាពលរដ្ឋនិងមានជីវភាពធូធារពីការលក់ដូរទំនិញផ្លែឈើផ្សេងៗជូនដល់ភ្ញៀវទេសចរ។

បន្ថែមពីនេះឯកឧត្តមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកសង្កែ ក៏បានជម្រុញអោយប្រជាពលរដ្ឋទាំងអស់ទៅពិនិត្យបញ្ជីនិងត្រៀមឯកសារទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ហើយឯកឧត្តមក៏បានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋដែលបានមកចូលរួមយ៉ាងច្រើននិងបានប្តេជ្ញាចិត្តគាំទ្រគណបក្សប្រជាជនផងដែរ។

CATEGORIES
Share This