សម្តេច​ក្រឡា​ហោម ស ខេង និងឯកឧត្តម ជាសុផារ៉ាចុះពិនិត្យតំបន់ជំវិញបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

បាត់ដំបង! នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអមដំណើរដោយឯកឧត្តម ជា សុផារ៉ា រួមនឹងអាជ្ញាធរខេត្តបាត់ដំបងបានអញ្ចើញចុះត្រួតពិនិត្យតំបន់ដីព្រៃលិចទឹកតំបន់បីលើបួនស្រុកនៃខេត្តបាត់ដំបង រួមមាន ,ស្រុកមោងឬស្សី , ស្រុកសង្កែ , ស្រុកឯកភ្នំ និងស្រុកថ្មគោល។

ឋិតក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋានក្នុងនាមអោយប្រជាពលរដ្ឋដែលគោរពស្រលាញ់គណបក្សប្រជាជនក៏ដូចជាគោរពច្បាប់រដ្ឋបាលបានធ្វើការសំណូមពរចំពោះសម្តេចដែលមានទឹកចិត្តស្រលាញ់ប្រជាពលរដ្ឋដូចជាមូលដ្ឋានដែរ សូមសម្តេចជួយឡីលកដីដែលកាន់កាប់ជាយូរឆ្នាំកន្លងមកហើយសូមសម្តេចប្រគល់អោយពួកគាត់គ្រប់គ្រងវិញព្រោះដីនេះពួកគាត់បានគ្រប់គ្រងរហូត២០កន្លងមកហើយ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង យោងតាមគោលការណ៍រាជរដ្ឋាភិបាល សម្រាប់វត្តអារាម និងកសិករដែលពួកគាត់រស់នៅយូរហើយគឺយើងត្រូវតែគោរពសិទ្ធិពួកគាត់ ប៉ុន្តែសម្រាប់ដីឈ្វៀលដែលអោយពួកគាត់កាន់កាប់ប្រើប្រាស់ត្រូវតែគោរពតាមគោលការណ៍រដ្ឋាភិបាលបានន័យថាអាចធ្វើបានប៉ុន្តែមិនអាចធ្វើកម្មសិទ្ធបានទេ។

CATEGORIES
Share This