បាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់ បានសម្លាប់មនុស្សម្នាក់ និងបំផ្លាញផ្ទះពលរដ្ឋ ០៤ខ្នង
បាត់ដំបង ៖ យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកបវេល ខេត្តបាត់ដំបង មានបាតុភូតភ្លៀងលាយឡំជាមួយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ បណ្តាលអោយមនុស្សម្នាក់ស្លាប់ និងផ្ទះពលរដ្ឋ០៤ខ្នងរងការខូចខាត។
របាយការណ៍ដដែល បានបញ្ជាក់ថា ឃុំចំនួន០២ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ និងផ្គរន្ទះខាងលើ មានឃុំល្វា បណ្តាលអោយរន្ទះបាញ់ស្លាប់មនុស្សម្នាក់ឈ្មោះ ផា ណារ៉ាំង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង និងឃុំក្តុលតាហែន បណ្តាលអោយខូចខាតរបើកដំបូលផ្ទះប្រជាពលរដ្ឋសរុបចំនួន០៤ខ្នង៕
ដោយ ៖ សាលី
CATEGORIES សន្តិសុខ និង សង្គម