Connect with us

ព័ត៌មានជាតិ

ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងសហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ត្រូវបានដោះស្រាយបញ្ចប់

បន្ទាយមានជ័យ ៖ ទំនាស់ដីធ្លីរ៉ាំរ៉ៃរាប់សិបឆ្នាំ រវាងប្រជាពលរដ្ឋជាង២០០គ្រួសារ ជាមួយសហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ស្ថិតនៅចំណុចភូមិចាន់គីរី និងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានដោះស្រាយបញ្ចប់ ។

ជាក់ស្តែងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី ជាអភិបាលខេត្ត បានរៀបចំ ពិធីប្រគល់សេចក្តីសម្រេច ស្ដីពីការទទួលស្គាល់ សិទ្ធិក្នុងការគ្រប់គ្រង កាន់កាប់ដីជូនប្រជាពលរដ្ឋចំនួន២០៤គ្រួសារ ដែលបានព្រមព្រៀងបញ្ចប់ ទំនាស់ជាមួយ សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ។

សូមបញ្ជាក់ថា  បញ្ហាវិវាទដីធ្លី រវាងបងប្អូនប្រជាពលរដ្ឋ និង សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ នេះ គឺ មានទំនាស់ រាំរ៉ៃ ជាយូរឆ្នាំមកហើយ តែដោយសារមានការខិតខំប្រឹងប្រែង សម្របសម្រួល ពីសំណាក់អាជ្ញាធរ ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ទើបបញ្ហាទំនាស់ ដីធ្លីមួយនេះត្រូវបានបញ្ចប់ ដោយខាងប្រជាពលរដ្ឋ ព្រមទទួលយក ការសម្របសម្រួល ដោះស្រាយទំនាស់ដីធ្លីជាមួយ សហគមន៍អភិវឌ្ឍន៍កសិកម្មជាតិ ដែលមាន លោក ឱក សុផាន ជាតំណាងសហគមន៍ ៕