និស្សិតអាហារូបករណ៍របស់សម្ដេចតេជោ​ ចុះស្វែងយល់អំពីស្ថាបត្យកម្មស្ពានកំពង់ក្ដី ដែលមានវែងជាងគេ នៅសម័យមហានគរ

សៀមរាប៖ ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន ១៦៨នាក់ ដឹកនាំដោយលោកគ្រូបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងនាមឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះស្វែងយល់អំពីស្ពានកំពង់ក្ដី ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែឧសភានេះ។

ក្នុងឱកាសនោះលោកគ្រូបណ្ឌិត កុល សារូ បានលើកឡើងថា ការចុះស្វែងយល់នេះ យើងសង្កេតទៅបច្ចេកទេស​សាងសង់របស់ស្ថាបត្យករសម័យបុរាណ និងពិនិត្យមើលទៅលើសម្ភារៈសាងសង់នៃស្ពានសម័យបុរាណវែងជាងគេនៅសម័យមហានគរ សាងសង់អំពីថ្ម បាយក្រៀម និងថ្មភក់ ដែលមានបណ្ដោយ៨៦ម៉ែត្រ ,ទទឹង១៦ម៉ែត្រ និងកម្ពស់ពីបាតស្ពានមកដល់លើ១១ម៉ែត្រ។

លោកគ្រូ បានបន្ដថា ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ បានចុះមកទីតាំងពិតប្រាដក​ទទួល​បានចំណេះដឹងជាក់ស្ដែងហើយបានចោទសួរអំពីនីតិវិធីផ្សេងៗ​ទាក់ទង​ការ​គ្រប់គ្រង​សម័យ​មានភាព​វ័យឆ្លាត​របស់​បុព្វបុរសយើង ហើយការគ្រប់គ្រងនេះ​ទៀតសោត ​បាន​នឹងកំពុង​ជំរុញឱ្យ​មាន​ភាព​វ័យឆ្លាត​ដល់ថ្នាក់ដឹកនាំយើង​សព្វថ្ងៃដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មាន​ចក្ខុវិស័យ និងថ្នត់គំនិតដ៏​ឈ្លាសវៃក្នុងអភិវឌ្ឍន៍បច្ចុប្បន្ននេះ ។

ក្រុម​និស្សិត​ បានសម្ដែងការសប្បាយចិត្ត​ បន្ទាប់​ពី​រាជរដ្ឋាភិបាលបានបើកប្រទេសដំណើការ​ឡើង​វិញ​ក្រោយ​ពី​វិបត្ដិកូវីដ១៩​ ហើយសូមថ្លែងអំណរគុណដល់សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា​ដែលជា​មគ្គុទ្ទេសក៍​ឯក​ជា​ទី​គោរព​របស់​យុវជនសម័យទំនើបនេះ ។​​

សូមបញ្ជាក់ថា ដំណើរបេសកកម្មសិក្សារបស់​ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន​ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ​នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី មានរយៈពេល៣ថ្ងៃ​ចាប់​ពីថ្ងៃទី២៧២៩ ខែឧសភា ​ឆ្នាំ២០២២​ ដើម្បីឱ្យស្គាល់​នូវតម្លៃនៃការ​គ្រប់គ្រង់,វប្បធម៌,បេតិកភណ្ឌ, ប្រវត្តិសាស្ត្រ និងតម្លៃ ​ស្ថាបត្យកម្ម នៅទឹកដីប្រវត្តិសាស្ដ្រប្រាសាទអង្គរវត្ត ​ខេត្តសៀមរាប៕

CATEGORIES
Share This