លំនៅឋានពលរដ្ឋជិត៤០ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់ នៅស្រុកពីរផ្សេងគ្នា នៃខេត្តបាត់ដំបង
បាត់ដំបង ៖ លំនៅឋានប្រជាពលរដ្ឋ ៣៧ខ្នង បានរងការខូចខាតប៉ើងដំបូល និងដួលរលំ ដោយសារខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង ១៦និង១៥នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រពីរស្រុកផ្សេងគ្នា នៃខេត្តបាត់ដំបង ។
ក្នុងចំណោមស្រុកទាំងពីរក្នុងនោះមាន ស្រុកបាណន់ បណ្តាលអោយខូចខាតផ្ទះប្រជាពលរដ្ឋក្នុងឃុំតាគ្រាមចំនួន១៥ខ្នងផ្ទះ និងស្រុកថ្មគោល បណ្ដាលអោយខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២២ខ្នងផ្ទះ ។
ជុំវិញករណីគ្រោះធម្មជាតិពីរករណីនេះដែរ មិនបណ្តាលអោយមានរងរបួសដល់មនុស្ស ឬសត្វឡើយ ៕
ដោយ ៖ សាលី