ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះពលរដ្ឋ ១៥ខ្នង នៅស្រុកគាស់ក្រឡ និងស្រុកសំពៅលូន
បាត់ដំបង ៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤នេះ ខេត្តបាត់ដំបង មានភ្លៀងធ្លាក់រាយប៉ាយលាយឡំជាមួយខ្យល់កន្ត្រាក់ នៅតាមបណ្តាស្រុកមួយចំនួន ក្នុងនោះស្រុកគាស់ក្រឡ និងស្រុកសំពៅលូន ខ្យល់កន្ត្រាក់បានបំផ្លាញ លំនៅដ្ឋានប្រជាពលរដ្ឋ សរុប១៥ខ្នងផ្ទះ។
តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមស្រុកចំនួន០២ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ខាងលើមាន ៖ ស្រុកគាស់ក្រឡ បណ្តាលអោយខូចខាតអស់ចំនួន ១០ខ្នងផ្ទះ និងស្រុកសំពៅលូន បណ្តាលអោយខូចខាតចំនួន ៥ខ្នងផ្ទះ តែមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។
ជាមួយគ្នានេះដែរ អាជ្ញាធរនិងសត្ថកិច្ច បាននិងកំពុងពន្លឿនក្នុងការចុះស្រង់នូវទំហំផលប៉ះពាល់ ដើម្បីរាយការណ៍ដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដើម្បីត្រៀមជំនួយយកទៅឧបត្ថម្ភដល់គ្រួសារជនរងគ្រោះផងដែរ៕
ដោយ ៖ សាលី