ភ្លើងឆេះព្រៃមួយកន្លែង សមត្ថកិច្ចចេញរថយន្តជិត១០គ្រឿង អន្តរាគមន៍បាញ់ពន្លត់

បាត់ដំបង ៖ ហេតុការភ្លើងឆេះព្រៃនៅលើដីទំនេរមួយកន្លែង បានបង្កការភ្ញាក់ផ្អើលអោយសមត្ថកិច្ច នាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍បាញ់ទឹកពន្លត់នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ករណីអគ្គីភ័យកើតឡើងនេះដែរបង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលឆាបឆេះព្រៃនៅលើដីទំនេរទុកចោលមួយកន្លែង រាលដាលយ៉ាងសន្ធោសន្ធៅ តែមិនបណ្តាលអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿង ដើម្បីចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន០៨រថយន្តផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This