រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​អញ្ជើញ​​ក្នុង​ពិធី​កម្ទេច​ចោល​នូវ​ឱសថ​ និង​ផលិតផល​ក្លែងក្លាយ​ជាង​៥០០​តោន ​នៅ​ថ្ងៃទី​៥ ខែ វិច្ឆិកា​នេះ

89

ភ្នំពេញ ៖ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន ​របស់គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង ​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​.) ដែល​បាន​ចេញ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ​ឯកឧត្តម​ កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ នឹង​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​កម្ទេច​ឱសថ​ខុសច្បាប់​ចំនួន​៧.៧​តោន ​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ចំនួន​៥៣៣​តោន ដោយ​សរុប​ទាំងអស់​គឺ​ចំនួន​៥៤០.៧​តោន ដែល​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នាពេល​កន្លងមក​នោះ​។

សេចក្តីប្រកាស​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា ពិធី​នេះ​នឹង​មាន​ការអញ្ជើញ​ពី​សំណាក់​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គទូត​នានា អាជ្ញាធរ​ដែនដី មន្ត្រីរាជការ និង​វិស័យ​ឯកជន​ជាច្រើនរូប​ ហើយ​ការ​កម្ទេចចោល​ឱសថ​ខុសច្បាប់ និង​ផលិតផល​ក្លែងក្លាយ​ទូទៅ​ ត្រូវអនុវត្ត​តាម​ការ​បង្គាប់​របស់​តុលាការ​ ហើយនឹង​ធ្វើឡើង ​នា​ថ្ងៃ​ព្រហស្បតិ៍​ ទី​៥ ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ​នៅ​បរិវេណ​ទីលាន​ចាក់សំរាម ដង្កោ ស្ថិតនៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់ថា ឱសថ និង​ផលិតផល​ក្លែងក្លាយ​ទាំងនេះ​ ត្រូវ​បាន​កងកម្លាំង​ចម្រុះ​នៃ​គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់ ​សុខភាព និង​សុវត្ថិភាព​សង្គម​(​គ​.​ប​.​ផ​.​ក​.) ​ធ្វើការ​បង្ក្រាបបាន​ជា​ប​ន្ត​បន្ទាប់​នៅ​តាម​រាជធានី​ខេត្ត​នៃ​ប្រទេស​កម្ពុជា ខណៈ​ឱសថ ​និង​ផលិតផល​ក្លែងក្លាយ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជា​ពល ដែល ជា​អ្នកប្រើប្រាស់ និង​បរិភោគ​នោះ​៕

ចំណែក