Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ណែនាំឱ្យកម្លាំងកងរាជអាវុធហត្ថពង្រឹងសន្តិសុខ ក្នុងអំឡុងនៃការឃោសនា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងកងរាជអាវុធហត្ថពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស បេសកកម្មការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ការណែនាំនេះ បានក្នុងពិធីប្រកាសមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ​ជូន​ដល់​នាយទាហាន នាយទាហានរង ​នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​សរុបចំនួន ៥៤៥នាក់ កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។